អ្វីទៅជា Domain ? ហេតុអ្វីបានជាយើងត្រូវការវាសម្រាប់ Website យើង?

យល់ដឹងអំពី Domain និង ការប្រើប្រាស់ វាជាមួយ Hashnode Blog របស់អ្នក

·

3 min read

អ្វីទៅជា Domain ? ហេតុអ្វីបានជាយើងត្រូវការវាសម្រាប់ Website យើង?

សួរស្ដី អ្នកទាំងអស់គ្នា ស្វាគមន៍មកកាន់ Blog ទី២ របស់ខ្ញុំ​ ដែលនិង រៀបរាប់អំពី Domain និង របៀបក្នុងការ ទិញ Domain ផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់នៅលើ Website។ យើងនិង សិក្សាអំពី របៀបក្នុង ការ Custom Domain ក្នុង Hashnode បន្ទាប់ពី យើងបានទិញ Domain រួច។

យើងបានប្រើប្រាស់ Website ជាច្រើនរួចមកហើយ ដើម្បីបំពេញនៅតម្រូវការ ដែលយើងចង់បាន​ដូចជា ទិញទំនេញ online​​ ឬ កម្សាន្តអារម្មណ៍ ជាមួយ socail media ។ ហើយដើម្បីចូលទៅកាន់ website ទាំងនោះយើងតែ​ វាយ www.ឈ្មោះ website.com ( ឧទាហរណ៍ facebook.com or alibaba.com ) ហើយ ឈ្មោះ website.com នេះហើយដែលគេ តែងតែហៅវាថា Domain របស់ website នោះ។

តើអ្វី ទៅជា Domain​​ 🧐?

និយាយ​ឲ្យស្រួលយល់ទៅ Domain ប្រៀបដូចជា​ Template Address ដែលអ្នកបាន Save ទុក​នៅពេលអ្នកប្រើប្រាស់ កម្មវិធី ដឹកជញ្ជូន ឬ food delivery app ។​ យើងតែងតែ Save Address ដើម្បីងាយស្រួលជ្រើសរើសនៅពេលក្រោយ ហើយវាមាន ឈ្មោះ ខ្លី ដំណាង ឲ្យ Address វែងពិតមួយ ​។ ហើយសម្រាប់​ Website វាប្រៀបដូច ទៅនឹង ទីតាំងដែលយើងបានកំណត់គោលដៅអញ្ចឹង ។ ដូចនេះហើយយើងអាចនិយាយបានថា​ Domain គឺជា Address ដើម្បីចូលទៅកាន់ Website នៅ ក្នុង Internet world ដែលយើងប្រើសព្វថ្ងៃនេះ ។

អត្ថប្រយោជន៍របស់ Domain 🤔?

ជាធម្មតា​នៅពេលដែលគេ deploy website នៅលើ server មួយ​ ដើម្បីអនុញាត្តិឲ្យមានការ​ចូលប្រើប្រាស់ពីខាងក្រៅបានគឺគេត្រូវការ public ip address ដែលអាចហៅបានថា address ដែលវាមានទម្រង់ជា លេខវែង​(ឧទាហរណ៍ 8.219.139.67) ហើយយើងអាចធ្វើការចូលទៅកាន់ website តាមរយះ ip address​ ដែលមានទម្រង់វែងនោះ (ឧទាហរណ៍ http://8.219.139.67/)។ ដោយសារតែ វាពិបាកចាំ ទើបគេប្រើប្រាស់ domain name ជំនួសជាឈ្មោះដែល​ អាចអានបាន​ និង ងាយស្រួលចាំ ។ វាមានអត្ថប្រយោជន៍ច្រើនដូចជា ធ្វើឲ្យ Website ងាយស្រួលរក, Boost SEO, រក្សាភាពជាកម្មសិទ្ធនៃ website brand ។ល។

តើយើងអាច​ register domain ផ្ទាល់ខ្លួនតាមរយះ website ណាខ្លះ?

មាន domain registrars website ជាច្រើនដែលយើងអាចទៅ ទិញ domain សម្រាប់យកមកប្រើប្រាស់បាន ដូចជា

  1. Domain.com
  2. GoDaddy.com
  3. Namecheap.com
  4. Google Domains...

សម្រាប់ប្លុកនេះយើងនិង រៀនពីរបៀបទិញ Domain តាមរយះ Namecheap.com

namecheap-logo.webp

ដំបូងយើង ចូលទៅកាន់ Namecheap.com ហើយរកពាក្យ Sign Up Click here: namecheap.com/myaccount/signup

បន្ទាប់ពីធ្វើការ បង្កើត account ហើយ យើង loggin រួចចុចទៅលើ menu bar ដែលមានពាក្យថា Domains

Screen Shot 2022-05-25 at 9.37.01 AM.png

រួច Search ឈ្មោះ Domain ដែលអ្នកចង់បាន

Screen Shot 2022-05-25 at 9.35.19 AM.png

បន្ទាប់មកចុចពាក្យ Add to Card ហើយចុច Button Checkout​ វានឹង បង្ហាញ Page ដូចខាងក្រោម អ្នកអាចប្រើ Promote Code បើសិនជាមានដើម្បី ទទួលបានការ discount

Screen Shot 2022-05-25 at 9.39.28 AM.png

បន្ទាប់មកចុច confirm order

Screen Shot 2022-05-25 at 9.42.55 AM.png

Screen Shot 2022-05-25 at 9.55.26 AM.png

អ្នកត្រូវការ update payment detail ដើម្បីអាច pay លុយបាន បើសិនជាអ្នកមិនមាន visa ឬ master card អ្នកអាចទៅបង្កើតជា virtual card ក្នុង app ABA បាន

Screen Shot 2022-05-25 at 10.06.35 AM.png

បន្ទាប់ពីការ update payment info អ្នកអាចចុច button Pay Now ជាកាស្រេច

Screen Shot 2022-05-25 at 10.19.51 AM.png

ចូលទៅកាន់ Dashboard អ្នក​នឹង ឃើញ Domain ដែលអ្នកបានទិញជាកម្មសិទ្ធរបស់អ្នក​ 🫡🥳 បន្ទាប់ពីយើងមាន Domain យើងនឹងរៀនពីរបៀប custom domain Hashnode របស់យើង ទៅជា Domain ផ្ទាល់ខ្លួនយើងវិញ ✌🏽

របៀប Custom Domain ក្នុង Hashnode Blog របស់អ្នក

ដំបូងយើងត្រូវចូលទៅកាន់ Blog Dashboard ដោយយើងអាចចូលតាម Profile ឬ តាមផ្នែកខាងលើរបស់ Navbar

Screen Shot 2022-05-25 at 10.30.03 AM.png

រួចចូលទៅកាន់ Domain ហើយចុច Custom Domain

Screen Shot 2022-05-25 at 10.42.30 AM.png

Screen Shot 2022-05-25 at 10.46.55 AM.png

បន្ទាប់មកយើងគ្រាន់តែ ធ្វើតាម Instruction យើងត្រូវ Map Record នេះជាមួយ Domain របស់យើង

Screen Shot 2022-05-25 at 10.49.05 AM.png

ដោយយើងត្រូវចូលទៅកាន់ namecheap dashbord របស់យើងរួចចុច Button Mange លើ Domain របស់យើង

Screen Shot 2022-05-25 at 10.51.02 AM.png

រួចចុចលើ Advance DNS បន្ទាប់មកយើងធ្វើការ Add New Record និង បំពេញតាម Record ខាងលើ

Screen Shot 2022-05-25 at 11.00.37 AM.png

រងចាំប្រហែល ៥ ទៅ ១០ នាទី យើងនិងអាចចូលទៅកាន់ Blog របស់ យើងតាម Domain ថ្មី នេះ​ ❤️🥳

##នេះជា Domain official របស់ខ្ញុំសម្រាប់ចែករំលែកចំណេះដឹង! សូមជួយ Subscribe សម្រាប់ទទួលបាន Notification នៅពេលដែលមាន អត្ថបទថ្មី

🫡🫡 new domain: mavinsao.com

You can give me a feedback or request the topic that you want me to share in the comment below!✌🏽 I'm willing to learn from all of you❤️